មិនដូចថ្ងៃម្សិលមិញ
ខ្ញុំមានចៅប្រុសម្នាក់ឈ្មោះចេយ(Jay)។ កាលគាត់នៅក្មេង ឪពុកម្តាយគាត់បានឲ្យអាវយឺតថ្មីមួយ ដល់គាត់ សម្រាប់ថ្ងៃខួបកំណើតរបស់គាត់។ គាត់ក៏បានពាក់អាវនោះភ្លាមៗតែម្តង ហើយក៏បានពាក់វាជារៀងរាល់ថ្ងៃ ដោយមោទនភាព។
ពេលស្អែកឡើង ប៉ារបស់គាត់ក៏បានឃើញគាត់ពាក់អាវនោះទៀត ប៉ាគាត់ក៏បានសួរគាត់ថា “ចេយ តើអាវនោះបានធ្វើឲ្យកូនសប្បាយចិត្តទេ?”
ចេយក៏បានឆ្លើយថា “មិនសប្បាយចិត្តដូចថ្ងៃម្សិលមិញទេ?”
នេះជាបញ្ហាដែលកើតឡើងជាធម្មតា ចំពោះរបស់ទ្រព្យដែលយើងមាន។ បានសេចក្តីថា សូម្បីតែរបស់ល្អក្នុងជីវិត ក៏មិនអាចផ្តល់ឲ្យយើងនូវសុភមង្គលដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរ ដែលយើងចង់បានយ៉ាងខ្លាំង។ ទោះយើងមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏យើងនៅតែមិនសប្បាយចិត្តដដែល។
លោកិយផ្តល់ឲ្យយើងនូវសុភមង្គល តាមរយៈការទទួលបាននូវរបស់ទ្រព្យបន្ថែម ដែលមានដូចជា ខោអាវថ្មីៗ យាន្តយន្តថ្មី ឬបានទូរស័ព្ទ ឬក៏នាឡិការថ្មីជាដើម។ ប៉ុន្តែ របស់ទ្រព្យដែលយើងទទួលបាន មិនអាចធ្វើឲ្យយើងសប្បាយចិត្ត នៅថ្ងៃនេះ ដូចកាលពីថ្ងៃម្សិលមិញឡើយ បានសេចក្តីថា ភាពសប្បាយរីករាយដែលយើងទទួលបានពីរបស់ទ្រព្យទាំងនោះ បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុ គឺដោយសារព្រះជាម្ចាស់បានបង្កើតយើងមក សម្រាប់ព្រះអង្គ គឺមិនសម្រាប់អ្វីផ្សេងទៀតឡើយ។
ថ្ងៃណាមួយ ពេលដែលព្រះយេស៊ូវបានអធិស្ឋានតម អស់ជាច្រើនថ្ងៃ ដែលធ្វើឲ្យទ្រង់មានការហត់ហេវខ្លាំង សាតាំងក៏បានចូលមកល្បួងទ្រង់ ឲ្យបំពេញការស្រេកឃ្លានរបស់ទ្រង់ ដោយធ្វើថ្មឲ្យក្លាយជានំប៉័ង។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយដកស្រង់បទគម្ពីរ ចោទិយកថា ៨:៣ ដែលបានចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះមកដែរ”(ម៉ាថាយ ៤:៤)។…
ដុំសំឡី នៅក្នុងត្រចៀក
តុក្កតាខ្លាឃ្មំឈ្មោះ វីនី ដឺភូហ៍(Winnie the Pooh) ធ្លាប់បាននិយាយពាក្យសម្តីដ៏ល្បីល្បាញថា “បើអ្នកនិយាយទៅកាន់នរណាម្នាក់ ហើយគាត់ហាក់ដូចជាមិនស្តាប់អ្នកនិយាយទេ សូមអត់ធ្មត់។ គាត់ប្រហែលជាមានដុំសំឡីតូចមួយជាប់នៅក្នុងត្រចៀកគាត់ហើយ”។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏គិតថា វីនី ប្រហែលជាចង់មានន័យអប់រំអ្វីមួយហើយ។ ពេលដែលមាននរណាម្នាក់មិនស្តាប់អ្នកនិយាយ ទោះអ្នកកំពុងតែផ្តល់យោបលល្អ ឲ្យគាត់ នោះគាត់ប្រហែលជាចង់មានភាពស្ងាត់ស្ងៀមមិនចង់ស្តាប់អ្នកដទៃនិយាយ គឺគាត់ហាក់ដូចជាមានដុំសំឡីដ៏តូច នៅក្នុងត្រចៀករបស់គាត់។ ពុំនោះទេ គាត់ប្រហែលជាមានបញ្ហាអ្វីផ្សេងទៀត។ អ្នកខ្លះពិបាកស្តាប់អ្នកដទៃនិយាយ ព្រោះពួកគេកំពុងមានចិត្តខ្ទេចខ្ទាំ ឬកំពុងបាក់ទឹកចិត្តជាដើម។
លោកម៉ូសេមានប្រសាសន៍ថា គាត់បាននិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនព្រមស្តាប់គាត់ ព្រោះវិញ្ញាណរបស់ពួកគេមានភាពខ្ទេចខ្ទាំ ហើយជីវិតរបស់ពួកគេក៏វេទនាណាស់ហើយ(និក្ខមនំ ៦:៩)។ ពាក្យ វេទនា ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរ គឺមានន័យថា “ការដកដង្ហើមដង្កក់” ដោយសារភាពជាទាសករដ៏ជូរចត់ នៅនគរអេស៊ីព្ទ។ ហេតុនេះហើយ បានជាពួកអ៊ីស្រាអែលមានការស្ទាក់ស្ទើរ នៅក្នុងការស្តាប់ការណែនាំរបស់លោកម៉ូសេ បានជាគាត់ត្រូវយល់អំពីស្ថានភាពរបស់ពួកគេ ហើយមានការអាណឹត គឺមិនត្រូវបន្ទោសពួកគេឡើយ។
តើយើងត្រូវធ្វើដូចម្តេច ពេលដែលអ្នកដទៃមិនព្រមស្តាប់យើងនិយាយ? ព្រះជាម្ចាស់មានបន្ទូលថា “សេចក្តីស្រឡាញ់ គឺអត់ធ្មត់ សប្បុរស”(១កូរិនថូស ១៣:៤) មានន័យថា យើងត្រូវស្ម័គ្រចិត្តរង់ចំា ដោយអត់ធ្មត់។ ព្រះអង្គមិនទាន់ឈប់ធ្វើការក្នុងជីវិតគាត់ឡើយ។ ព្រះអង្គកំពុងតែធ្វើការ តាមរយៈទុក្ខព្រួយរបស់ពួកគេ ក៏ដូចជាតាមរយៈសេចក្តីស្រឡាញ់ និងការអធិស្ឋានរបស់យើង។…
ការភ្ញាក់ពីគេងដ៏អស្ចារ្យ
ខ្ញុំបានសន្សំទុកនូវអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន នៅក្នុងការជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំ កាលកូនប្រុសខ្ញុំនៅតូច។ កាលនោះ មនុស្សធំបានជជែកគ្នាដល់យប់ ខណៈពេលដែលកូនៗរបស់យើង បានគេងលក់នៅលើសាឡុង ឬកៅអី ដោយសារពួកគេអស់កម្លាំងនឹងការរត់លេងកាលពីថ្ងៃ។
ពេលយើងដល់ពេលត្រូវបែកគ្នា ខ្ញុំក៏បានបីកូនប្រុសខ្ញុំទាំងប៉ុន្មាននាក់ ចូលទៅក្នុងឡាន ឲ្យពួកគេផ្អែកនៅលើកៅអីឡាន ហើយនាំពួកគេទៅផ្ទះ។ ពេលយើងមកដល់ផ្ទះ ខ្ញុំក៏បានលើកពួកគេបីម្តងទៀត ចូលទៅក្នុងផ្ទះ ហើយក៏បានផ្តេកពួកគេនៅលើគ្រែ រួចថើបពួកគេ ដោយពាក្យថា “រាត្រីសួស្តី” ហើយបិទភ្លើង។ ដល់ពេលព្រឹកឡើង ពួកគេក៏បានភ្ញាក់ឡើង ដោយមិនដឹងថា ខ្លួនបានមកដល់ផ្ទះតាំងពីពេលណា។
អនុស្សាវរីយ៍នេះបានធ្វើឲ្យខ្ញុំនឹកស្រមៃ អំពីពេលយប់ ដែលយើង “គេងលក់ក្នុងព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើងនឹងបានដេកលក់ … ហើយភ្ញាក់ដឹងខ្លួនឡើង នៅក្នុងផ្ទះដ៏អស់កល្បរបស់យើង ដែលជាផ្ទះដែលមិនមានភាពនឿយហត់ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ កាលនៅលើផែនដី។
កាលពីពេលកន្លងទៅ ខ្ញុំបានអានចំខគម្ពីរមួយ ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ដែលជាសេចក្តីបញ្ចប់នៃបទគម្ពីរចោទិយកថា ដែលបានចែងថា “ម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា”(៣៤:៥)។ តាមព្រះគម្ពីរដើមជាភាសាហេព្រើរ គេបានបកប្រែតាមន័យត្រង់ថា “លោកម៉ូសេបានស្លាប់ … ដោយព្រះឱសនៃព្រះអម្ចាស់” ដែលឃ្លានេះ គ្រូព្រះគម្ពីរនៅសម័យដើម បានបកប្រែថា “លោកម៉ូសេបានស្លាប់ ដោយមានព្រះអម្ចាស់ថើបគាត់”។
សូមយើងស្រមៃថា…
ការអត់ទោសដែលមិននឹកស្មានដល់
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានទៅធ្វើការ ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋខូឡូរ៉ាដូ ក្នុងពេលវិស្សមកាល នៅរដូវក្តៅ។ នៅពេលល្ងាចថ្ងៃមួយ ខ្ញុំមានការអស់កម្លាំង និងឃ្លាន បន្ទាប់ពីកាត់ស្មៅពេញមួយថ្ងៃ។ ខ្ញុំក៏បានបើកត្រាក់ទ័រចូលទៅក្នុងទីធ្លាកសិដ្ឋាន។ ខ្ញុំក៏បានបត់ចង្កួតទៅខាងឆ្វេង មួយទំហឹងដៃ ជាន់ហ្វ្រាំងខាងឆ្វេង ធ្វើឲ្យត្រាក់ទ័របត់ក្បាលបើកជាវង្វង់មូល។
ផាលរបស់វាក៏បានធ្លាក់ចុះ ប៉ះជើងទម្រស៊ីទែនសាំងចំណុះ២ពាន់លីត្រ ធ្វើឲ្យសាំងកំពុបចេញមកក្រៅ។
ម្ចាស់កសិដ្ឋានក៏បានឈរពិនិត្យមើលហេតុការណ៍នោះ។
ខ្ញុំក៏បានចុះពីលើត្រាក់ទ័រ រួចសុំទោសគាត់។ ពេលនោះ អ្វីដែលខ្ញុំនឹកឃើញមុនគេ គឺសុំធ្វើការឲ្យគាត់ រហូតដល់ចប់រដូវក្តៅ ដោយមិនយក់ថ្លៃឈ្នួល។ កសិករវ័យចំណាស់នោះក៏បានឈរសម្លឹងសំណល់បាក់បែកមួយសន្ទុះ ហើយក៏បានដើរទៅផ្ទះគាត់។ គាត់ក៏និយាយមួយៗថា “តោះយើង ទៅញាំអាហារពេលល្ងាច”។
ខ្ញុំក៏បាននឹកចាំអំពីរឿង ដែលព្រះយេស៊ូវបានមានបន្ទូល អំពីយុវជនវ័យក្មេងម្នាក់ ដែលបានធ្វើខុសចំពោះឪពុករបស់គាត់។ គាត់ក៏បាននិយាយប្រាប់ឪពុកគាត់ថា “លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន។ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”។ ប៉ុន្តែ មុនពេលគាត់និយាយអស់ពាក្យ ឪពុកគាត់ក៏បានហៅគាត់ទៅញាំអាហារពេលល្ងាច(លូកា ១៥:១៧-២៤)។
នេះជាព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។—DAVID H. ROPER
ឪពុក និងកូនប្រុស
ប៉ាខ្ញុំជាឪពុកដ៏ល្អ ហើយភាគច្រើន ខ្ញុំបានធ្វើជាកូនប្រុស ដែលស្តាប់បង្គាប់។ ប៉ុន្តែ យើងមានចំណុចខ្វះខាតមួយ នៅក្នុងទំនាក់ទំនងរបស់យើង។ គាត់ជាបុរសដែលស្ងាត់ស្ងៀម ហើយខ្ញុំក៏អញ្ជឹងដែរ។ ជាញឹកញាប់ យើងបានធ្វើកិច្ចការនៅក្បែរគ្នា ដោយស្ទើរតែមិនបាននិយាយគ្នាមួយម៉ាត់។ គាត់មិនដែលសួរនាំ ខ្ញុំក៏មិនដែលប្រាប់គាត់ អំពីបំណងចិត្ត និងក្តីស្រមៃ ដ៏ជ្រាលជ្រៅបំផុត និងក្តីសង្ឃឹម ព្រមទាំងការភ័យខ្លាចរបស់ខ្ញុំឡើយ។
មានពេលមួយ ខ្ញុំក៏បានយល់អំពីភាពមិនសូវមាត់ករបស់ខ្ញុំ។ ការយល់ដឹងនោះ ប្រហែលជាបានចាប់ផ្តើម ពេលដែលកូនប្រុសដំបូងរបស់ខ្ញុំចាប់កំណើត ឬពេលដែលកូនប្រុសរបស់ខ្ញុំទាំងប៉ុន្មាន បានចេញទៅក្នុងលោកិយ។ សព្វថ្ងៃនេះ ខ្ញុំគិតថា បើសិនជាខ្ញុំបានធ្វើជាកូនប្រុសសម្រាប់ប៉ារបស់ខ្ញុំ ឲ្យបានល្អជាងនេះ មិនដឹងជាល្អយ៉ាងណាទេ។
ខ្ញុំក៏បាននឹកគិត អំពីអ្វីដែលខ្ញុំអាចនិយាយប្រាប់គាត់ និងអំពីអ្វីដែលគាត់អាចប្រាប់ខ្ញុំ កាលគាត់នៅរស់។ នៅពិធីបុណ្យសពរបស់គាត់ ខ្ញុំបានឈរនៅក្បែរក្តាមឈូសរបស់គាត់ ដោយពិបាកយល់អំពីអារម្មណ៍ខ្លួនឯង។ ភរិយាខ្ញុំក៏បាននិយាយខ្សិបៗថា “យឺតពេលហើយ!”
ការកម្សាន្តចិត្តរបស់ខ្ញុំ ស្ថិតនៅលើការពិតដែលថា យើងនឹងលែងមានបញ្ហាអ្វីតទៅទៀត នៅនគរស្ថានសួគ៌ ដ្បិតនៅទីនោះ មិនមានការសម្រក់ទឹកភ្នែកទៀតទេ(វិវរណៈ ២១:៤)។
សម្រាប់អ្នកជឿព្រះយេស៊ូវ ការស្លាប់មិនមែនជាការបញ្ចប់នៃសេចក្តីស្រឡាញ់ឡើយ តែជាការចាប់ផ្តើមនៃវត្តមានដែលគ្មានទីបញ្ចប់ ដែលនឹងលែងមានការយល់ច្រឡំ ទំនាក់ទំនងនឹងត្រូវបានប្រោសឲ្យជា ហើយសេចក្តីស្រឡាញ់នឹងលូតលាស់ជារៀងរហូត។ នៅទីនោះ ចិត្តរបស់កូននឹងបង្វែរមករកឪពុក ហើយចិត្តរបស់ឪពុកនឹងបង្វែរមករកកូន(ម៉ាឡាគី ៤:៦)។—DAVID H. ROPER
ល្អលើសពីពេលណាទាំងអស់
មានរឿងមួយដំណាលថា មានអ្នកនេសាទត្រីសាំម៉ុងមួយក្រុម បានជួបជុំគ្នា ក្នុងផ្ទះសំណាក់របស់ជនជាតិស្កត់ឡង់មួយកន្លែង បន្ទាប់ពីការនេសាទពេញមួយថ្ងៃ។ មានពួកគេម្នាក់បានរៀបរាប់ អំពីការនេសាទរបស់ខ្លួន ដល់មិត្តភក្តិទាំងឡាយ ដែលមានវត្តមាន នៅទីនោះ ដោយឆ្កាដៃឆ្កាជើង ហើយដៃគាត់ក៏បានគ្រវាសពីលើតុចំកែវមួយ ប៉ើងទៅបុកនឹងជញ្ជាំង បែកខ្ទេច ហើយក៏បានធ្វើឲ្យប្រឡាក់ជញ្ជាំងពណ៌ស។ បុរសនោះ ក៏បានសុំទោសម្ចាស់ផ្ទះសំណាក់ ហើយក៏ព្រមសងថ្លៃខូចខាត ប៉ុន្តែ គាត់មិនអាចធ្វើអ្វីបានឡើយ នៅពេលនោះ ព្រោះជញ្ចាំងបានខូចទៅហើយ។ មានបុរសម្នាក់ដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយថា “កុំបារម្ភអី”។ បុរសនោះក៏បានក្រោកឈរឡើង ដកឧបករណ៍សម្រាប់គូរគំនូរចេញពីហោប៉ៅខោគាត់ ហើយក៏បានចាប់ផ្តើមគួររូបជុំវិញកន្លែងប្រឡាក់ដ៏អាក្រក់នោះ។ រូបគំនូរក្បាលសត្វរមាំងដ៏អស្ចារ្យក៏បានលេចឡើង បន្តិចម្តងៗ នៅលើជញ្ជាំងនោះ។ បុរសនោះ គឺជាលោកម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែលវិចិត្រកររូបសត្វដែលឈានមុខគេ របស់ប្រទេសស្កត់ឡង់។
ស្តេចដាវីឌ ជាស្តេចដ៏ល្បីល្បាញរបស់ជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១។ ទ្រង់បាននាំសេចក្តីអាម៉ាស់ មកលើខ្លួនឯង និងមកលើប្រទេសជាតិរបស់ទ្រង់ ដោយសារអំពើបាបរបស់ទ្រង់។ ទ្រង់បានប្រព្រឹត្តិអំពើផឹតក្បត់ជាមួយភរិយារបស់មិត្តភក្តិរបស់ទ្រង់ ហើយក៏បានបង្កើតគម្រោងសម្លាប់គាត់ ដែលទង្វើរទាំងពីរនេះ គឺសុទ្ធតែសមនឹងឲ្យទ្រង់ទទួលទោសស្លាប់ដូចគ្នា។ ពេលនោះ ជីវិតទ្រង់ហាក់ដូចជាត្រូវបានបំផ្លាញអស់ហើយ។ ប៉ុន្តែ ទ្រង់បានទូលអង្វរដល់ព្រះជាម្ចាស់ថា “សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់”(ខ.១២)។
យើងប្រហែលជាបានប្រព្រឹត្តនូវទង្វើរដ៏ខ្មាសអៀន…
ក្ដីអំណរដែលនៅជាប់ជានិច្ច
ជាញឹកញាប់ យើងច្រើនតែស្ដាប់ឮគេនិយាយថា សុភមង្គលកើតមកពីការធ្វើអ្វីមួយ តាមចិត្តរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះមិនត្រឹមត្រូវទេ។ ទស្សនៈនេះនាំមកនូវ ភាពគ្មានន័យ ភាពថប់បារម្ភ និងការឈឺក្បាល។
កវីកំណាព្យឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បានសង្កេតឃើញថា មនុស្សបានព្យាយាមរកវិធីគេចចេញពីបញ្ហា ដោយប្រើការសប្បាយ។ គាត់បានសរសេរ ក្នុងបទកំណាព្យរបស់គាត់ថា “អ្នកទាំងនោះ មិនខុសពីមនុស្សដែលវង្វេង នៅក្នុងព្រៃខ្មោចលង ក្មេងៗដែលខ្លាចងងឹតនៅពេលយប់ មនុស្សដែលមិនធ្លាប់មានអំណរ ឬមិនធ្លាប់ធ្វើជាមនុស្សល្អ"។
យ៉ាងណាមិញ ស្ដេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងអំពី ដំណោះស្រាយ សម្រាប់ការភ័យខ្លាច និងការខ្វះក្តីអំណរ ដែលយើងមានក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំ រួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ” (ទំនុកដំកើង ៣៤:៤)។ សុភមង្គល គឺបានមកពីការដែលបានប្រព្រឹត្ត តាមព្រះហឫទ័យ ឬផ្លូវរបស់ព្រះ។ នេះគឺជាការពិត ដែលយើងអាចសង្កេតមើលជារៀងរាល់ថ្ងៃ។ ស្ដេចដាវីឌបានថ្លែងទៀតថា “អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្តីអំណរដ៏ព្រោងព្រាយ”(ខ.៥)។ ចូរសាកល្បងខ្លួនឯងចុះ នោះអ្នកនឹងបានដឹងការពិតមិនខាន។ គឺដូចដែលស្ដេចដាវីឌ បានមានបន្ទូលថា “ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ” (ខ.៨)។
មនុស្សយើងចូលចិត្តនិយាយថា “ទាល់តែបានមើលឃើញផ្ទាល់ភ្នែក…
មនុស្សមានបាបដូចយើង
ខ្ញុំមានមិត្តភក្តិម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់បាននិយាយប្រាប់ខ្ញុំ អំពីថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ យ៉ាងដូចនេះថា:
កាលពីមុន អេឌីតមិនខ្វល់អំពីរឿងជំនឿសាសនាឡើយ។ ប៉ុន្តែ នៅពេលព្រឹក ថ្ងៃអាទិត្យមួយ គាត់បានដើរចូលព្រះវិហារ នៅក្បែរអាផាតមិនរបស់គាត់ ដើម្បីស្វែងរកអ្វីមួយ ដែលអាចធ្វើឲ្យវិញ្ញាណស្រេកឃ្លានរបស់គាត់ មានភាពស្កប់ស្កល់។ នៅថ្ងៃនោះ លោកគ្រូគង្វាលក៏បានអានបទគម្ពីរ លូកា ១៥:១-២ ដែលបានចែងដូចនេះថា “អស់ទាំងអ្នកយកពន្ធ និងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់។ នោះពួកផារិស៊ី និងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង”។
បទគម្ពីរនោះបានចែងយ៉ាងដូចនេះ ប៉ុន្តែ ពេលនោះ នាងបានស្តាប់ឮលោកគ្រូគង្វាលអានថា “អ្នកនោះទទួលមនុស្សមានបាប ហើយអេឌីតក៏នៅជាមួយនឹងគេផងដែរ”។ នាងក៏បានក្រោកឈរទាំងហួសចិត្ត។ ទីបំផុត នាងក៏បានដឹងថា ខ្លួនមានកំហុស ប៉ុន្តែ គំនិតរបស់នាង នៅតែគិត អំពីការដែលព្រះយេស៊ូវទទួលស្វាគមន៍មនុស្សមានបាប ដែលរាប់បញ្ចូលទាំងអេឌីតផងដែរ។ នៅពេលរសៀលថ្ងៃនេះ នាងក៏បានសម្រេចចិត្ត “ចូលទៅជិត” ព្រះយេស៊ូវ ហើយក៏បានស្តាប់ព្រះបន្ទូលទ្រង់។ នាងក៏បានចាប់ផ្តើមអានដំណឹងល្អ ហើយមិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តទទួលជឿ ហើយដើរតាមទ្រង់។
ពួកអ្នកកាន់សាសនានៅសម័យព្រះយេស៊ូវ មានការមិនពេញចិត្ត ពេលដែលព្រះយេស៊ូវគង់សោយអាហារ ជាមួយមនុស្សមានបាប ដែលគេស្អប់ខ្ពើម។ ក្រឹត្យវិន័យរបស់ពួកគេបានហាមពួកគេ មិនឲ្យភពប្រសព្វនឹងមនុស្សប្រភេទនោះ។…
តើអ្នកមានសេចក្តីប្រាថ្នាអ្វី?
បុគ្គលិកធនាគារម្នាក់បានបិទរូបឡានសេលប៊ី ខូប្រា(Shelby Cobra) នៅលើបង្អួចបន្ទប់ធ្វើការរបស់គាត់។(ឡានម៉ាកខូប្រា ជារថយន្តដែលបំពេញមុខងារខ្ពស់ ដែលក្រុមហ៊ុន ហ្វ៊ត ម៉ូតូ បានផលិត)។
ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងបំពេញមុខជំនួញ នៅធនាគារនោះ ខ្ញុំក៏បានសួរគាត់ថា តើឡាននៅក្នុងរូបថតនោះ ជាឡានរបស់គាត់ឬ? គាត់ក៏បានប្រាប់ខ្ញុំថា វាមិនមែនជាឡានរបស់គាត់ទេ។ វាជាសេចក្តីប្រាថ្នារបស់គាត។ វាជាមូលហេតុដែលគាត់ក្រោកពីគេង ទៅធ្វើការជារៀងរាល់ពេលព្រឹក។ គាត់នឹងមានលុយទិញឡានខូប្រាមួយគ្រឿង នៅថ្ងៃណាមួយ។
ខ្ញុំយល់អំពីសេចក្តីប្រាថ្នារបស់គាត់។ មិត្តភក្តិរបស់ខ្ញុំម្នាក់ មានឡានខូប្រាមួយគ្រឿង ហើយខ្ញុំក៏ធ្លាប់បានបើកវាម្តងដែរ។ វាមានម៉ាស៊ីនខ្លាំង! ប៉ុន្តែ វាមិនសក្តិសមនឹងឲ្យយើងរស់នៅដើម្បីវាឡើយ។ និយាយរួម របស់អ្វីផ្សេងទៀត ក្នុងពិភពលោកនេះ ក៏អញ្ចឹងដែរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “អ្នកដែលទុកចិត្តលើរបស់អ្វី ក្រៅពីព្រះជាម្ចាស់ នឹងត្រូវឱន ហើយដួលចុះ”(ទំនុកដំកើង ២០:៨)។
ពីព្រោះព្រះទ្រង់បានបង្កើតយើងមក សម្រាប់ព្រះអង្គទ្រង់ គឺមិនមែនសម្រាប់ការអ្វីផ្សេងទៀតឡើយ។ នេះជាសេចក្តីពិត ដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីឆែកពិនិត្យមើលអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ។ យើងប្រហែលជាទិញរបស់អ្វីមួយ ដោយសារយើងគិតថា វានឹងធ្វើឲ្យយើងសប្បាយចិត្ត ប៉ុន្តែ ដូចក្មេងតូចម្នាក់ ដែលបានទទួលអំណោយបុណ្យណូអែលមួយឡូ យើងចាំបាច់ត្រូវសួរខ្លួនឯងថា “តើយើងមានហេតុផលតែប៉ុណ្ណេះទេឬ?” យើងបានមើលរំលងចំណុចមួយនេះ។
គ្មានរបស់អ្វីមួយ ដែលលោកិយនេះអាចផ្តល់ឲ្យយើង ដែលធ្វើឲ្យយើងស្កប់ចិត្តបានឡើយ សូម្បីតែរបស់ល្អទាំងអស់ក្នុងលោកិយនេះ នៅតែមិនអាចធ្វើឲ្យយើងស្កប់ចិត្ត។ របស់ទាំងអស់នោះ…
ការបង្ហាញចេញនូវសេចក្តីជំនឿ
កាលខ្ញុំកំពុងស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ខ្ញុំបានកត់សំគាល់ឃើញកាតមួយសន្លឹក នៅលើតុ ក្នុងបន្ទប់ខ្ញុំ។ នៅលើកាតនោះ ខ្ញុំឃើញអក្សរដែលគេបានសរសេរថា :
សូមស្វាគមន៍
យើងខ្ញុំសូមអធិស្ឋាន សូមឲ្យការសម្រាករបស់អ្នក នៅទីនេះ មានពេញដោយអំណរ
ហើយសូមឲ្យការធ្វើដំណើររបស់អ្នក មានពេញដោយផលផ្លែ។
សូមព្រះអម្ចាស់ ប្រទានពរអ្នក ហើយថែរក្សាអ្នក ហើយសូមឲ្យព្រះភ័ក្រ្តទ្រង់បានបញ្ចេញពន្លឺមកលើអ្នក។
កាតនោះ ជារបស់ក្រុមហ៊ុន ដែលបានគ្រប់គ្រងសណ្ឋាគារនោះ ដែលបានធ្វើឲ្យខ្ញុំមានការចង់ដឹងចង់យល់បន្ថែមទៀត។ ដូចនេះ ខ្ញុំក៏បានបើកមើលវេបសាយរបស់ពួកគេ ហើយក៏បានអានអំពីវប្បធម៌ ចំណុចខ្លាំង និងគោលតម្លៃរបស់ក្រុមហ៊ុនពួកគេ។ ពួកគេបានប្រើធម្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីព្យាយាមដេញតាមភាពល្អប្រសើរ នៅក្នុងមុខជំនួញរបស់ខ្លួន ហើយក៏បានបង្ហាញសេចក្តីជំនឿរបស់ខ្លួន នៅកន្លែងរកស៊ីរបស់ខ្លួន។
ទស្សនវិជ្ជារបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កពេត្រុស ដែលបានថ្លែងទៅកាន់អ្នកដើរតាមព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ នៅទូទាំងតំបន់អាស៊ីមីន័រ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿលើព្រះគ្រីស្ទ ក្នុងសង្គមដែលពួកគេរស់នៅ។ សូម្បីតែពេលដែលពួកគេបានជួបការគំរាមកំហែង និងការបៀតបៀន ក៏លោកពេត្រុសនៅតែប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
មិត្តភក្តិរបស់ខ្ញុំម្នាក់បានហៅការរស់នៅប្រភេទនេះ ថាជា…